អនុប្រធានទី២ព្រឹទ្ធសភា បានអនុញ្ញាតឱ្យប្រតិភូបេក្ខជនជ័យលាភីអាហារូបករណ៍អូស្ត្រាលី ចូលជួបទទួលអនុសាសន៍
អនុប្រធានទី២ព្រឹទ្ធសភា បានអនុញ្ញាតឱ្យប្រតិភូបេក្ខជនជ័យលាភីអាហារូបករណ៍អូស្ត្រាលី ចូលជួបទទួលអនុសាសន៍
=======
នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ០៩:០០ នាទី នៅវិមានព្រឹទ្ធសភា ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូបេក្ខជនជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីចំនួន២២នាក់ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍មុននឹងចេញដំណើរទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលី ឆ្នាំ២០២២នេះ។